នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈឆ្នាំ២០២៥ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈដូចខាងក្រោម៖ ១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជា ប្រជាធិបតេយ្យ។ ២-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។ ៣-ផ្សេងៗ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន